លោកបានបញ្ជាក់ថា ក្រោយកងទ័ពថៃមិនព្រមដកចេញពីប្រសាទតាមាន់ធំវិញតាមការរារាំងពីកងទ័ពកម្ពុជា លោកបានរាយការណ៍ករណីនេះទៅថ្នាក់លើ ហើយមិនបានប្រើប្រាស់កម្លាំងតបតរំលោភលើបទឈប់បាញ់ឡើយ។
ក្រសួងការពារជាតិកម្ពុជាក៏បានចេញប្រកាសព័ត៌មាននៅយប់ថ្ងៃទី១០ ខែសីហា ស្នើឱ្យសហគមន៍អន្តរជាតិ ដែលបានជួយឱ្យកម្ពុជានិងថៃមានបទឈប់បាញ់ ជំរុញទៅភាគីថៃឱ្យគោរពបទឈប់បាញ់នេះ ក្រោយពីមេបញ្ជាការយោធភូមិភាគទី២របស់ថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) បានប្រកាស ពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត គឺចង់ប្រើកម្លាំងកងទ័ពជាលើកទី២ ដើម្បីវាយដណ្តើមកាន់កាប់ប្រាសាទតាក្របីវិញ និងចង់បិទប្រាសាទតាមាន់ធំ ដែលជាប្រាសាទស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ក្រសួងការពារជាតិបញ្ជាក់ថា ការប្រកាសរបស់មេទ័ពភូមិភាគថៃរូបនេះ ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន៕
សូមរង់ចាំអានព័ត៌មានពិស្ដារ!