កម្ពុជានិងថៃយល់ព្រមតាមលក្ខខណ្ឌបទឈប់បាញ់ និងឱ្យអាស៊ានជួយធ្វើជាអ្នកសង្កេតការណ៍
ក្រសួងការពារជាតិកម្ពុជាបានអះអាងថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) នៅថ្ងៃទី០៧ ខែសីហា ប្រព្រឹត្តិទៅដោយបរិយាកាសស្ថាបនានិងវិជ្ជមាន ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កា។ ក្រសួងការពារជាតិបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់ និងឱ្យមានក្រុមអ្នកសង្កេតការណ៍អាស៊ានតាមដានបទឈប់បាញ់។
ដោយ ប្រាជ្ញ ចេវ